| By Yun Bunchhay,
on 28-09-2009 10:28
|
Views : 271  |
លោកអ្នកភាគច្រើនដែលធ្លាប់ប្រើប្រាស់សារអេឡិចត្រូនិច ច្បាស់ជាស្គាល់ Yahoo mail ជាក់ជាមិនខាន។ អ្វីដែលខ្ញុំមិនពេញចិត្តចំពោះ Yahoo គឺថា វាមិនអនុញ្ញាតឲ្យប្រើប្រាស់កម្មវិធីអ៊ីម៉ែលដូចជា មយូរា ដើម្បីភ្ជាប់ និងមើលសារក្នុងប្រអប់សំបុត្រយើងបានឡើយ ដូចនេះអ្នកត្រូវបើកវែបសាយ Yahoo ដើម្បីពិនិត្យមើលសារក្នុងប្រអប់សំបុត្រអេឡិចត្រូនិចរបស់អ្នក។ ប៉ុន្តែសំរាប់កុំព្យូទ័រ យើងអាចកម្មវិធីជំនួយដូចជា YPOP (Freeware) ដើម្បីប្រើប្រាស់បានជាមួយកម្មវិធីអ៊ីម៉ែលទាំងនោះបាន។ ជាអកុសល សំរាប់ទូរស័ព្ទនៅមិនទាន់មាននៅឡើយទេ។
ប៉ុន្តែថ្មីៗនេះ (ប្រហែលជារឿងចាស់របស់អ្នកដទៃ) ខ្ញុំបានរកឃើញមធ្យោបាយដែលអាចប្រើប្រាស់ Yahoo mail ជាមួយកម្មវិធីអ៊ីម៉ែល និងទូរស័ព្ទបាន។ ១. ចូលក្នុងប្រអប់សំបុត្រ Yahoo របស់អ្នកតាមរយៈ Internet browser ដូចជា Internet Explorer, Firefox ឬក៏ មេខលា ២. ចុចយក "Option" ៣. ជ្រើសរើសយក "Account Information" ៤. វាយបញ្ចូលពាក្យសំងាត់ម្ដងទៀត ៥. នៅក្រោម "Account Settings" ចុចយក "Set language, site, and time zone" ៦. សំរាប់ "New setting" ជ្រើសរើសយក "Yahoo! Asia" ៧. រួចចុច "Finished" ៨. ត្រឡប់មក (Mail) Option រកមើលពាក្យ "Pop & Forwarding" ៩. ចុច "Set up or edition Pop & Forwarding" - Web & POP access : សំរាប់ទាញសារទៅមើលក្នុងកម្មវិធីអ៊ីម៉ែល ឬទូរស័ព្ទ ចុច "View POP Setting" ដើម្បីមើលការកំណត់ដើម្បីប្រើប្រាស់ - Forwarding : សំរាប់បញ្ជូនសារបន្តទៅកាន់ប្រអប់សំបុត្រផ្សេងទៀត ។ លោកអ្នកអាចបញ្ជូនទៅកាន់ប្រអប់សំបុត្រ Yahoo ផ្សេងទៀត ឬ GMail ក៏បាន....។ - ប្រសិនបើរក POP & Forwardingមិនឃើញទេ អាចសាកល្បងលីងនេះ http://popfwd.mail.yahoo.com/pf/PopFwd?.done=http://in.f951.mail.yahoo.com/ym/Options&rand=1255761663 - ប្រសិនបើនៅតែមិនបានទៀត ផ្លាស់ផ្នែកខាងក្រោយ “done=” ជាមួយនឹងអាសយដ្ឋាន (Address) ដែលអ្នកទទួលបានពេលដែលអ្នកចូលទៅកាន់ Option នៃគណនេយ្យយ៉ាហូរបស់អ្នក។ Last update : 07-04-2010 09:21
|